ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រងជួបសមាជិកសមាជិការាជរដ្ឋាភិបាលចាស់ និងរាជរដ្ឋាភិបាលថ្មីនៅថ្ងៃទី១០ ខែសីហា

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបសំណេះ​សំណាល​ជាមួយ​សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល​អាណត្តិថ្មី។ ជំនួបនេះនឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ជំនួបខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជជែកផ្តោតជាសំខាន់ទៅលើការដឹកនាំរាជ​រដ្ឋាភិបាលក្នុងអាណត្តិថ្មី ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។

សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាព​ចាប់​ពី​ថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង​ស្រុង​ដោយមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *