ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវរកតឌកុងរថយន្តដែលបើកបុកម៉ូតូឲ្យមានអ្នកស្លាប់ម្នាក់នៅស្រុកឆ្លូង

ក្រចេះ៖សមត្ថកិច្ចនគរបាលស្រុកឆ្លូងបានបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានបើកបុកអ្នកជិៈម៉ូតូម្នាក់ឱ្យស្លាប់រួចរត់គេចខ្លួនបាត់ ។

លោកវរសេនីយឯក ឆុង យូរ៉ាន់អធិការនគរបាលស្រុកឆ្លូងបានឱ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងត្រង់ចំណុច ភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ លើផ្លូវក្រាលកៅស៊ូលេខ371 ឆ្លូង-ក្រូចឆ្មារ រវាងរថយន្តបុកម៉ូតូ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

លោកអធិការបានបន្តថា៖មុនពេលកើតហេតុ គេឃើញរថយន្តបង្ករម៉ាកតូយូតា ពាក់ផ្លាកលេខ ភ្នំពេញ2B 9275 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ។មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ ដែលមានទិសដៅបញ្ច្រាស់គ្នា ម៉ាក វេវ គ្មានផ្លាកលេខ លេខតួ 570680 ។អ្នកជិះម៉ូតូឈ្មោះ ជុ សារី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរអ៊ីស្លាមនៅ ភូមិពង្រ១ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ បានស្លាប់ ។មូលហេតុដោយសារតែរថយន្តបង្កបើកបរមិនប្រកាន់ស្តាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *