កំពង់ឆ្នាំង៖មេប៉ុស្តិ៍នគបាលម្នាក់បានដេកស្លាប់នៅក្នុងប៉ុស្តិ៍រដ្ឋបាលស្រែថ្មីដែលគេសង្ស័យអាចបណ្តាលមកពីមានជំងឺប្រចាំកាយស្ថិតក្នុងភូមិសន្ទួចឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៦ខែកុម្ភឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា៖ជនរងគ្រោះដែលជាមេប៉ុស្តិ៍រដ្ឋបាលស្រែថ្មីបានដេកស្លាប់ នេះមានឋានវរសេនីយ៍ត្រីអត្តលេខ៤៥៧៧០ឈ្មោះ កែវសុផង់ អាយុ៥៥ឆ្នាំប្រពន្ធឈ្មោះ ប៉ែនសុខនី អាយុ៥៣ឆ្នាំមានកូន៧នាក់រស់នៅក្នុងភូមិគល់គប់ឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
មន្ត្រីដដែលបានបន្តថា៖កាលរំលងអធ្រាត្រចូលថ្ងៃទី១៦កុម្ភៈ ជនរងគ្រោះបាននិយាយអាយកូមជាមួយអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះពីខាងក្នុង។លុះព្រឹកឡើងគាត់បានដាស់ឱ្យភ្ញាក់ឡើងដើម្បីទៅប្រជុំស្រាប់តែបង្កការភ្ញាក់ផ្អើល ដោយលោកមេប៉ុស្តិ៍បានស្លាប់នៅលើប៉ៅអីមិនដឹងពីថ្មើណាមកទេ ។
តាមការធ្វើកុសល្សវិច្ច័យសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង២ទៅម៉ោង៣ទៀបភ្លឺហើយជនរងគ្រោះក៏មានជំងឺប្រចាំកាយលើសឈាមនិងលេបថ្នាំជាប្រចាំផងដែរ ៕