ព័ត៌មានសន្តិសុខសង្គម

ថ្លើមធំមែនលោកមេភូមិហ៊ានស៊ីដាច់លុយដែលប្រមុខរាជរដ្ឋាភិបាលបានឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រ covid-19

កំពង់ធំ÷បែកធ្លាយលោកលួង ឡុក មេភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសុីដាច់លុយ.កូវីត.១៩ដែលប្រមុខរាជរដ្ឋាភបាល បានឧបត្ធម្ភផ្ដល់ជូនប្រជាពលរដ្ឋណាដែលមានប័ណ្ណក្រីក្រពិតប្រាកដ
ជាក់ស្ដែងកាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២១ ម្ចាស់ប័ណ្ណក្រីក្រដែលមានឈ្មោះឃុំណាវ អាយុ ៦៣ឆ្នាំ ហើយរាងកាយរបស់គាត់ពិការភាពថែមទៀត ម្យ៉ាងទៀតគាត់មានកូនម្នាក់មានសន្តិមិនល្អផងដែរ កាលពីថ្ងៃទី១៣ខែកុម្ភ: ឆ្នាំំ២០២១ គាត់បានឡើងទៅតវ៉ាគ្នានៅសាលាឃុំដំរីស្លាប់ពក់ព័ន្ធនឹងលោកមេភូមិ ដែលមានឈ្មោះខាងលើនេះស៊ីដាច់លុយ កូវីត-១៩របស់គាត់ អស់រយៈពេលជាច្រើនខែកន្លងមក
លោកមេភូមិដំរីស្លាប់បានអង្វរកុំឲ្យភាគីខាងអ៊ុំស្រីដាក់ពាក្យបណ្ដឹងវែងឆ្ងាយអីហើយជួយសម្រួលឱ្យឆាប់ចប់ទៅ នៅក្នុងសាច់រឿងដែលលោកស៊ីដាច់លុយរបស់អ៊ំុស្រី ដែលប្រមុខរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា កូវីត-១៩ ជូនអ៊ំុស្រីតាមរយៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់
អ៊ុំស្រីសូមសំណូមពរទៅថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សុំជួយអន្តរាគមន៍ចំពោះលោកមេភូមិដំរីស្លាប់បានស៊ីដាច់លុយ កូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាលបានឧបត្ថម្ភ ជួយដល់អ៊ុំស្រីផងផងទាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *