ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូហើយកិនបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងរងរបួស០២នាក់

កំពង់ស្ពឺ៖រថយន្តបើកបុកម៉ូតូហើយកិនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅលើផ្លូវលេខ១៤៤០ ត្រង់ភូមិខោបសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃ៧ខែកម្ភៈឆ្នាំ២០២១ ។
មន្ត្រីនគរបាល បានឱ្យដឹងថា៖ ម៉ូតូម៉ាកហុងដាសេ១២៥សេរី២០០៨ពាក់ផ្លាកលេខ ព្រះសីហនុ1A 7004 ជិះគ្នាឌុបគ្នា៣នាក់។អ្នកបើកបរឈ្មោះស្ងួន ធីមភេទប្រុសអាយុ៦០ឆ្នាំនៅភូមិទំពូង ឃុំកាហែងរងរបួស ,ឈ្មោះហែម ស៊ីមភេទស្រីអាយុ៥៨ឆ្នាំ បានស្លាប់,ឈ្មោះឆន រក្សាភេទស្រីអាយុ១០ឆ្នាំរស់នៅភូមិជាមួយគ្នារបួសស្រាល។
រថយន្តម៉ាកហ៊ីណូពាក់ផ្លាកលេខចង្កូតស្តាំ-KPS-0728 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណក្រោយពីបុកនិងកិនជនបង្កបានចុះរត់គេចខ្លួនបាត់។រថយន្តបង្កជាវត្ថុតាងសមត្ថកិច្ចបានយកទៅ ការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *