ឯកឧត្តម ងួន រតនៈ ជំនួសមុខឱ្យអាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានផ្តួចផ្តើមគំនិតក្នុងរៀបចំកសាង ជួសជុល និងកែលម្អរអគារសិក្សា ខ្លោងទ្វា និងបរិវេណទាំងក្នុង និងក្រៅឲ្យមានសោភ័ណ្ឌភាពកាន់តែស្អាត ដែលចំណាយថវិកាសរុប ៥០៥.២៣៧ ដុល្លារ ។
គូសបញ្ជាក់ផងដែរថា ពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម រួមមាន៖ អគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ឹម ព្រមទាំងបំពាក់សម្ភារៈសិក្សា និងជួសជុលអគារសិក្សា បំពាក់សម្ភារៈ ទីចាត់ការ សាលប្រជុំ ទីធ្លាទាំងក្នុង និងក្រៅ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ៕