Uncategorized

បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

 

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២១សមត្ថកិច្ចនគរបាលស្រុកឧដុង្គបានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។ជន២នាក់នេះកម្លាំងនគរបាលស្រុកឧដុង្គសហការជាមួយនគរបាលឃុំក្រាំងចេកបានឃាត់ខ្លួននៅផ្ទះទុកចោលមួយកន្លែងក្នុងភូមិត្នោតឃុំក្រាំងចឹកស្រុកឧដុង្គ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនដែលឃាត់ខ្លួន១,ឈ្មោះលន់ដារ៉ូភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិត្រពាំងមាន់ឃុំព្នាយស្រុកសំរោងទងខេត្តកំពង់ស្ពឺនិង២,ឈ្មោះហៀងយូស៊ីមភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិចំបក់ឃុំវល្លិ៍សស្រុកសំរោងទងខេត្តកំពង់ស្ពឺ។វត្ថុតាងមានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៣កញ្ចប់តូច១កញ្ចប់ធំ២កញ្ចប់។
ទូរស័ព្ទដៃ១គ្រឿងជញ្ជីងអេឡិចត្រូចនិចសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿងម៉ូតូម៉ាកសុយសុយគីនិចគ្មានផ្លាកលេខ១គ្រឿងនិងឧបករណ៍កែច្នៃប្រើប្រាស់មួយចំនួន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *