Uncategorized

អាជ្ញាធរស្រុកព្រៃនប់ដកហូតការបន្ទះ៨៧សន្លឹកអះអាងជាឈើខុសច្បាប់

 

ព្រះសីហនុ៖កាលពីរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២១សមត្ថកិច្ចចម្រុះស្រុកព្រៃនប់ខេត្តព្រះសីហនុសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើបានដកហូតឈើក្តារបន្ទះប្រវែង៣,៣០ម៉ែត្រចំនួន៨៧សន្លឹកស្មើនឹង៤,៦០ម៉ែត្រគូបជាមួយរថយន្ត១គ្រឿងពាក់ផ្លាកលេខភ្នំពេញ២P៩៣១០។

ឈើបន្ទះក្តារខាងលើអាជ្ញាធរបានអះអាងថាជាឈើខុសច្បាប់ហើយបានយកទៅរក្សាទុកដើម្បីដោះស្រាយជាក្រោយ។មន្ត្រីជំនាញបានបញ្ជាក់ថា៖ឈើនេះត្រូវបានគេលាក់ទុកក្នុងបរិវេណលំនៅស្ថានមួយកន្លែងដែលម្ចាស់មានឈ្មោះហ៊ាងមានភេទប្រុសអាយុ៤៦ឆ្នាំស្ថិតក្នុងភូមិត្រពាំងគាឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃឈើស្រុកព្រៃនប់ដើម្បីបន្តនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *