Uncategorized

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងនៅស្រុកពញាឮខូចខាតជាច្រើនម៉ឺនដុល្លារ

 

កណ្តាល៖អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះបណ្តាលឱ្យម្ចាស់ផ្ទះម្នាក់រងរបួស និងខូចខាតសម្ភារប្រើប្រាស់អស់ទាំងស្រុងខូចខាតគិតជាទឹកប្រាក់ច្រើនម៉ឺនដុល្លារ។ហេតុការណ៍នេះបានកើតឡើងក្នុងភូមិធ្យូងឃុំវិហារលួងស្រុកពញាឮខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ការខូចខាតផ្ទះទី១ម្ចាស់ឈ្មោះគួដេតភេទប្រុសអាយុ៦៥ឆ្នាំខូចខាតផ្ទះ១ខ្នងសង់អំពីឈើប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រសម្ភារបាត់បង់រួមមានកង់ចំនួនៈ៣គ្រឿង ម៉ូតូ១គ្រឿង ប្រាល់រៀល៤០ម៉ឺនរៀល និងសម្ភារក្នុងផ្ទះផ្សេងៗអស់ទាំងស្រុង។

ប្រភពដដែលបានបន្តថា៖ផ្ទះទី២ម្ចាស់ឈ្មោះខាត់ប៉ូភេទប្រុស៧៦ឆ្នាំខូចខាតផ្ទះ១ខ្នងសង់អំពីឈើប្រក់ស័ង្កសីថ្មក្រោមទំហំ៧ម៉ែត្រគុណ៨ម៉ែត្រខូចខាតសម្ភារក្នុងផ្ទះរួមមាន៖ប្រាក់ដុល្លារចំនួន៧.៥០០ដុល្លា,ប្រាក់រៀលចំនួន:៥លានរៀល,មាស៥តំឡឹង៣ជី,កង់ចំនួន២គ្រឿងនិងសម្ភារក្នុងផ្ទះខូចខាតទាំងស្រុង។
មូលហេតុមកពីទុសេ្សខ្សែរភ្លើងឆេះរយៈពេលជាង១ម៉ោងទើបសមត្ថកិច្ចគ្រប់គ្រងបាននៅព្រលប់ថ្ងៃដដែល។ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន។ក្នុងនោះរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកពញាឮ ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត។រថយន្តពន្លត់អគ្គិភ័យរោងចក្រកាត់ដេរព្រៃឡមួយគ្រឿង ប្រើប្រាស់ទឹកអស់មួយរថយន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *