ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌឬស្សីកែវ បានបន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួត ពិនិត្យទៅលើចំពោះអ្នកបើកបរក្រោមឥតទិ្ធពលជាតិស្រវឹងនៅលើដងផ្លូវ។
យោងតាមរបាយការណ៍អធិការដ្ឋានខណ្ឌឬស្សីកែវបានឲ្យដឹងថា៖ កម្លាំងនគរបាល នៃអធិដ្ឋានខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅត្រួត ពិនិត្យចំពោះអ្នកបើកយានយន្តក្រោមឥទិ្ធជាតិស្រវឹងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៥ ភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សកែវ។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដដែលបានឲ្យដឹងទៀតថា៖
ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ និងយោងតាមស្មារតី នៃអង្គ ប្រជុំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងកម្លាំងនគរ បាលរាជធានីភ្នំពេញ បន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្រោមឥទិ្ធពលជាតិស្រវឹង និងគ្រឿងញៀន ក្រោមការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ រង្សី និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ជាស្នងការរងរាជធានីភ្នំពេញ ទទួលការងារខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ជាអធិការនគរបាលខណ្ឌឬស្សីកែវ ដែលមានកម្លាំងចូលរួមសរុបចំនួន៥២នាក់។
របាយការណ៍បង្ហាញថា៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយាន យន្តឆ្លងកាត់គោលដៅមានចំនួនសរុប ៥០គ្រឿង(ម៉ូតូចំនួន៣០គ្រឿង និងរថយ ន្តចំនួន២០គ្រឿង)ក្នុងនោះរកឃើញយាន យន្តល្មើសច្បាប់សរុបចំនួន០៩ (រថយន្ត ០២គ្រឿង និងម៉ូតូ៧គ្រឿង) និងល្មើសជាតិស្រវឹងសរុប១១គ្រឿង កម្រិតចាប់ពី០. ២៥ ដល់០.៣៩mg/L ចំនួន៣គ្រឿង អ្នកជិះម៉ូតូ០២នាក់ និងអ្នកបើកបររថយន្ត ០១នាក់ កម្រិតចាប់ពី០.៤០mg/L ឡើង សរុបចំនួន៦គ្រឿង អ្នកបើកបរម៉ូតូ៥នាក់ និងអ្នកបើកបររថយន្ត០១នាក់។
ដោយឡែកយានយន្តចំនួន០៧គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងបានបញ្ជូនរថយន្តចំនួន០១គ្រឿងទៅកាន់ការិយា ល័យចរាចរណ៍។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូល រួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមគោល ដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរ ណ៍៕