Uncategorized

ឥស្សរជនមជ្ឈដ្ឋានហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ មានសុទិដ្ឋិនិយមចំពោះគោលនយោបាយបើកទូលាយជាបន្តបន្ទាប់របស់ប្រទេសចិន

 

ប្រទេសចិនបានជំរុញជាលំដាប់លំដោយនូវវិធានការសំខាន់ៗស្តីពីការធ្វើកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងបន្តដាក់ចេញវិធានការមួយចំនួនដើម្បីពង្រីកការបើកទូលាយដោយកម្រិតខ្ពស់ ប្រការនេះក៏បានធ្វើឱ្យវិនិយោគិននិងឥស្សរជននៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិមានជំនឿចិត្តនិងមានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះប្រទេសចិន និងការវិនិយោគនៅក្នុងប្រទេសចិន។
ប្រទេសចិនបានចាត់វិធានការជាច្រើនដើម្បីជំរុញការប្រើប្រាស់ បង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ប្រការនេះបានបញ្ចេញសញ្ញាវិជ្ជមាននិងធ្វើឱ្យភាគហ៊ុនដែលពាក់ព័ន្ធនឹងចិននៅក្នុងទីផ្សារមូលធនអន្តរជាតិមានភាពពេញនិយមខ្លាំង ហើយអ្នកវិនិយោគបរទេសជាច្រើនបានបង្កើនការវិនិយោគនៅក្នុងប្រទេសចិន។
ឥស្សរជនមួយចំនួននៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិបានសម្គាល់ឃើញថា គោលនយោបាយពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិន បានបន្តជំរុញឱ្យទីផ្សារចិនបញ្ចេញកម្លាំងរស់រវើកនិងសក្តានុពលនៃការប្រើប្រាស់ ប្រការនេះក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើនថែមទៀតសម្រាប់ក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសចិនផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *