ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបំបែកសំណុំរឿងករណីបាញ់បោះដោយអាវុធចូលទៅក្នុងលំនៅឋានជនរងគ្រោះ នៅសង្កាត់រតនៈក្រុងបាត់ដំបងបានហើយ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ បញ្ជូនទៅតុលាការអនុវត្តតាមទោសតាមច្បាប់

បាត់ដំបង៖កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០​២៤ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្រប​សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុ​ ជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំ​បូងខេត្តបាត់ ដំបង ផង​នោះ ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារនគរបាល​ព្រហ្ម​ទណ្ឌ លោក វរ សេនីយ៍ឯក ឈឿង គឹមសុង ស្នង​ការរង ដឹកនាំការិយាល័យនគរ បាលព្រហ្មទ័ណ្ឌកម្រិតស្រាល លោក វរសេនី​យ៍ឯក ចៀក ថានិន នាយការិ​យាល័យ នគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល ដឹកនាំកម្លាំងក្រុម អន្តរាគម​ន៍បង្ការ បង្ក្រាប សហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧,១៨ /២៤ ដ.ប.ខ របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអម​ សា​លាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណី ប៉ុនប៉ងឃា-ត-កម្ម ( មិនបានសម្រេច ) ប្រព្រឹត្តិនៅចំណុចភូមិសុភី១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ ៤០ ឆ្នាំ ។

-*ជាលទ្ធផល បាននាំខ្លួនជនស ង្ស័យចំនួន ០៣ នាក់​គឺ៖
១-ឈ្មោះ សុខ ប៊ុនធឿន ហៅ បៀវ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកធ្វើសកម្មភាពផ្ទាល់ )
២-ឈ្មោះ ទួន ហាក់ហួត ហៅ តួ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកផ្សំគំនិត )
៣-ឈ្មោះ ឡៅ ផេងអាន ភេទប្រុ ស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នក កាន់កាប់អា-វុ-ធដោយខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) ។
-*វត្ថុតាងដកហូតរួមមាន ៖
– រថយន្ត ០១ គ្រឿង
– អា-វុ-ធខ្លី ចំនួន ០២ ដើម

សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២​០២៤វេលា ម៉ោងប្រមាណ០២និង០០នាទីរំលងអាធ្រា​ត្រ ឈានចូលថ្ងៃទី២៩ខែ មីនា ឆ្នាំ ២០២៤ មានជនសង័្សយ មិនស្គាល់អត្តសញ្ញាណបាន ប្រើប្រាស់អាវុធ បា-ញ់ ចំ នួន ០៦គ្រាប់ ចូលទៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុ ស អាយុ​៤១ឆ្នាំ មានទីលំ នៅ ភូមិសូភី១សង្កាត់រតនះ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ខណៈជនរងគ្រោះសម្រាកនៅខាងក្នុងផ្ទះ តែជាសំ ណាងគ្រាប់កាំភ្លើងមិន បានបង្កឱ្យមានមនុស្សក្នុងលំនៅ ដ្ឋាននេះរងគ្រោះថ្នាក់នោះទេគ្រាន់តែធ្លុះធ្លាយទ្វារផ្ទះពីខាងមុខតែប៉ុណ្ណោះ។

ផ្តើមពីបញ្ហានេះលោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បង បានដាក់បទបញ្ជាដល់ផែនជំនាញ និងអធិការនគរបាលក្រុង បាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ លើករណីនេះ រហូតដល់ការកំ ណត់មុខសញ្ញាបាននិងឈានដល់ ការឃាត់និងនាំខ្លួនតាមដីកាតែម្តង ។

តាមការសាកសួរពីសមត្ថកិច្ច ជន សង័្សយខាងលើបានឆ្លើយសារ ភាពថា ពួកគេពិតជាបានធ្វើសក​ម្មភាព ដោយ អា-វុ-ធខ្លីបាញ់ទៅលើ លំនៅដ្ឋានរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូល​ហេតុដែលឈានដល់ការ ធ្វើសកម្មភាពបែបនេះគឺដោយសារ តែរឿងគំនុំ។

ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់​ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ហើយ៕

Processed with Rookie Cam

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *