Uncategorized

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ករណីរំលោភទំនុកចិត្តយកប្រាក់អស់ជិត១ម៉ឺនដុល្លារ

 

​ភ្នំពេញ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​”​អ៊ីង​ជូ​ហ្គោ​ណា​”​នៅ​ផ្សារ​ម៉ាក្រូ​​ករណី​រំលោភ​លើ​ទំនុកចិត្ត​ដោយ​យកប្រាក់​របស់​ក្រុមហ៊ុន​អស់​ចំនួន​៩.២១៤,៨៧​ដុល្លារ​។​ការឃាត់ខ្លួន​ស្ត្រី​នេះ​បាន​ធ្វើឡើង​នៅក្រុមហ៊ុន​”​អ៊ីង​ជូ​ហ្គោ​ណា​”​ក្នុង​ផ្សារ​ម៉ាក្រូ​ផ្លូវ​១០០៣​ភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ស្ត្រី​សង្ស័យ​ឈ្មោះ​ទូច​បុព្វ​ត្តា​អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​”​អ៊ីង​ជូ​ហ្គោ​ណា​”​ក្នុង​ផ្សារ​ម៉ាក្រូ​ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​បេតុង​សង្កាត់​អូរ​ឬ​ស្សី​ទី​១​ខណ្ឌ​៧​មករា​គ្មាន​សារធាតុ​ញៀន​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​BouillotGauhtierJacquesMarie​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​ជប៉ុន​មុខរបរ​ប្រធាន​ក្រុមហ៊ុន​អ៊ីង​ជូ​ហ្គោ​ណា​ផ្សារ​ម៉ាក្រូ​ស្នាក់​ផ្ទះជួល​លេខ​១៧​ផ្លូវ​៣២២ សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន កាន់​លិខិតឆ្លងដែន​លេខ​17FV24534 ។

​ប្រភពពី​ដើមបណ្តឹង​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា​៖​ស្ត្រី​ជា​ជនសង្ស័យ​បាន​យកលុយ​របស់​ក្រុមហ៊ុន​”​អ៊ីង​ជូ​ហ្គោ​ណា​”​ផ្សារ​ម៉ាក្រូ​ចំនួន​៩.២១៤,៨៧​ដុល្លារ​គ្មាន​ការអនុញ្ញាត​ទើប​ក្រុមហ៊ុន​ដាក់ពាក្យ​បណ្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​។​សម្ភារ​បាត់​បង់លុយ​ដុល្លារ​ចំនួន​៩.២១៤,៨៧​ដុល្លារ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *