Uncategorized

រដ្ឋមន្ត្រីក្រសួងរ៉ែចុះទស្សនកិច្ចស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់ឆ្នាំង

 

​ខេត្តកំពង់ឆ្នាំងៈ​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​ស្ថានីយ៍​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អនុភាព​៦០​មេ​ហ្កា​វ៉ាត​ស្ថិត​ក្នុងភូមិ​រមាស​ឃុំ​តាំងក្រសាំង​ស្រុក​ទឺ​ក​ផុស​ខេ​ត្កំ​ពង់​ឆ្នាំង​។​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អមដំណើរ​ដោយ​លោក​ស៊ីវ​រ៉ុ​ន​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ព្រមទាំង​ប្រតិភូ​ជាច្រើនរូប​ទៀត​។​។​

​លោក​អ៊ុក​រស​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថាៈ​ខេត្តកំពង់ឆ្នាំង​មាន​អនុ​ស្ថានីយ៍​ចែក​ថាមពល​អគ្គិសនី​១​កន្លែង​នៅ​ស្រុក​ទឹកផុស​និង​ស្ថានីយ​ផលិត​ឋា​ម​ពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។​ស្ថានីយ៍​ដែលមាន​អនុភាព​៦០​មេ​ហ្កា​វ៉ាត​ដែល​សាងសង់​រួចរាល់​និង​កំពុងដំណើរការ​រៀងរាល់ថ្ងៃ​លើ​ផ្ទៃដី​៨០​ហិកតា​និង​កំពុង​សិក្សា​ស្រាវជ្រាវ​ទីតាំង​ស្ថានីយ៍​មួយកន្លែង​ទៀត​ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​តាម​ទិសដៅ​និង​ផែនការ​សកម្មភាព​រប​ស់​អគ្គិសនី​កម្ពុជា​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *