Uncategorized

ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែកបឹង ប្រឡាយ ទន្លេ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

(កំពង់ចាម) នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន០៤ភូមិ គឺភូមិគគីរ, ភូមិក្រូចសើច, ភូមិចុងកោះ និងភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

សារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់ទំហំផ្ទៃដីជូនប្រជាពលរដ្ឋក្នុងការធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការកំណត់ទំហំទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេ និងអូរសាធារណៈ ជាទ្រព្យសម្បតិ្តសាធារណៈ ដែលជួយជាប្រយោជន៍រួមក្នុងការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ឃុំ ភូមិ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *