ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅស្រុកបាកាន ខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងយោធាខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតក្នុងកន្លែងអភិរក្សជលផលលេខ០២ ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដោយមានកម្លាំងសរុបចំនួន១១នាក់ប្រើប្រាស់កាណូត៤គ្រឿង បានប្រទះការធ្វើនេសាទដោយ ឧបករណ៏ខុសច្បាប់ របាំងស្បៃមុង យកកូនត្រី ។
លោកវរសេនីយ៍ទោ ឈឹម ស៊ីថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ វត្ថុតាងរួមមាន លូកងស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងចំនួន០៦ខ្សែ ប្រវែង ៧៥០ម៉ែត្រ បង្គោលចំរឹង ១៥០ដើម និងកូនត្រីចម្រុះចំនួន ២០គីឡូក្រាម ។ លោកនាយរងការិយាល័យបានបន្តថា បច្ចុប្បន្នវត្ថុតាង ត្រូវកម្លាំង ធ្វើការបំផ្លាញចោលនៅនឹងកន្លែង និងបានចាក់លែងកូនត្រីចូលក្នុងទឹកទន្លេវិញ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *