ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ទៅតុលាការជាមួយវត្ថុតាងជិត១គីឡូក្រាម

 

ភ្នំពេញ៖កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក៤ បានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ជាមួយវត្ថុតាងជិត១គីឡូក្រាម ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែកុម្ភៈនេះ។ការបង្ក្រាបករណីគ្រឿងញៀននេះនៅម្តុំស្ថានីយ៍ប្រេងតូតាល់ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ។

 

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ដោយអនុវត្តតាបទមបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញ ក៤ សហការជាមួយនគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបករណីគ្រឿងនៅក្នុងខណ្ឌដង្កោ។កម្លាំងបានចាប់ជនល្មើសម្នាក់ឈ្មោះ ពេជ្រ រ៉ាដែន អាយុ២៤ឆ្នាំ។ ក្នុងនោះមានវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE ទម្ងន់៩៩៦,១៣ក្រាម។

 

ក្រោយពីឃាត់ខ្លួននិងស៊ើបអង្កេតរួចរាល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *