ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យជាកូនប្រសារ ទៅតុលាការករណីចាប់ រំលោភសេពសន្តិវៈម្ដាយក្មេក

 

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសជាកូនប្រសា ពីបទចាប់រំលោភសេពសន្ថវៈ ម្តាយក្មេករហូតបានសម្រេច ហើយក៏បានបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៨ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងឃាត់ខ្លួនបុរសជាកូនប្រសាឈ្មោះ ប៉ែនចាន់នី អាយុ៣២ឆ្នាំជាកម្មករសំណង់។ស្នាក់នៅភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួនជនសង្ស័យពីបទរំលោភសេពសន្ថវៈ លើម្តាយក្មេករហូតបានសម្រេច។

ជនសង្ស័យបានប្រព្រឹត្តនៅក្នុងចម្ការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤។ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមបណ្ដឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ឡ.លអាយុ៤៧ឆ្នាំនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
មន្ត្រីដដែលបានបន្តថា ស្ត្រីរងគ្រោះបានរៀបរាប់ក្នុងពាក្យបណ្ដឹងថា គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយដែលត្រូវជាកូនស្រីរបស់គាត់ ហើយគាត់ក៏រកការងារធ្វើផងដែរ។ពេលស្ត្រីរងគ្រោះរកការងារធ្វើមិនទាន់បាន ក៏ស្នាក់នៅផ្ទះជាមួយក្មួយ ក្នុងភូមិអូរឫស្សី ក្រុងប៉ោយប៉ែត ។

នៅយប់ថ្ងៃទី២៧ ខែមករាកូនស្រីបានទូរសព្ទប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ ប៉ែនចាន់នី ជិះម៉ូតូទៅឌុបម្តាយទៅលេងផ្ទះរបស់ខ្លួន នៅភូមិផ្សារកណ្ដាល។ពេលកូនប្រសាមកដល់គាត់ក៏បានជិះម៉ូតូទៅជាមួយ លុះដល់ម្តុំចម្ការស្វាយ កូនប្រសាបានឈប់ម៉ូតូ រួចក៏ចាប់រំលោភរូបគាត់ទាំងកម្រោលរហូតបានសម្រេច។ ពេលធ្វើសកម្មភាពរួចកូនប្រសាបានដឹករូបគាត់ទៅផ្ទះរបស់ខ្លួន។
ពេលនោះគាត់់ក៏បានប្រាប់រឿងហេតុ ឱ្យកូនស្រីបង្កើតរបស់គាត់បានដឹង ហើយពេលព្រឹកឡើង គាត់ក៏បានទៅដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថក្រុងដើម្បីសុំជួយអន្តរាគម។ក្រោយពីឃាត់ខ្លួន និងសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនបានរំលោភទៅលើម្ដាយក្មេកបានសម្រេចពិតមែន។
ដោយមានពាក្យបណ្តឹងនិងចម្លើយសារភាព កម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតបាននាំជនសង្ស័យទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ហើយបញ្ជូនបន្តទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *