ព័ត៌មានសន្តិសុខសង្គម

តុលាការនិងចេញសាលក្រម នៅដើមខែកុម្ភៈសំណុំរឿងនាងអឿន ម៉ូនីកា ករណីចេញសែកស្អុយចំនួន ៣៦៥.០០០ដុល្លា!

ភ្នំពេញ៖ តាមការបញ្ជាក់ពីចៅក្រមជំនុំជម្រះ លោក លឹម សុគន្ធារ៉ា ដែលមានការចូលរួមពីលោក ប្លង់ សុផល ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២៤បានឱ្យដឹងថា សំណុំរឿងករណីចេញសែកស្អុយចំនួន៣៦៥.០០០ដុល្លាររបស់នាង អឿន ម៉ូលីកា ត្រូវតុលាការនិងប្រកាសសាលក្រម នៅដើមខែកុម្ភៈខាងមុខ។
សូមបញ្ជាក់ថា ជនត្រូវចោទ នាងអឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ “សែកស្អុយ” ប្រមាណ ៣៦.៥០០០ដុល្លារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *