#លោកឧត្តមសេនីយ៍ទោ_តេង_ច័ន្ទណាត_ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលិទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំ លោកស្នងការរង ទទួលផែនជំនាញ និងលោកនាយការិយាល័យចំណុះ ព្រមទាំងសហការី ចូលរួមកិច្ចប្រជុំបូកសរុបលិទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការនគរបាលជាតិ (បសប.ហភ) តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារ (បសប.ហភ) ៕