Uncategorized

ពលរដ្ឋរាប់រយគ្រួសារនាំគ្នាបិទផ្លូវព្រោះដីហុយខ្លាំងពេក ឲ្យម្ចាស់ក្រុមហ៊ុនមុខដោះស្រាយ

កំពត៖កាលពីព្រឹកថ្ងៃទី១៦ មករា២០២៤ អ្នករស់នៅអមសងខាងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិភ្នំសាឡី ភូមិអូរច្រនៀង និងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាច ខេត្តកំពត រាប់រយគ្រួសារបាននាំគ្នាយករនាំងដែកបិទផ្លូវ រួចឱ្យក្រុមហ៊ុនដោះស្រាយឱ្យពួកគាត់។


ការបិទផ្លូវមិនឱ្យធ្វើចរាចរណ៍នេះ ដោយប្រជាពលរដ្ឋខឹង រឿងដីហុយខ្លាំងពេក ព្រោះក្រុមហ៊ុនម៉ៅការធ្វើផ្លូវមិនព្រមបាញ់ទឹក។ពលរដ្ឋរស់នៅអមសងខាងផ្លូវបានត្អូញត្អែរថា ពួកគាត់ស៊ូទ្រាំជាយូរខែមកហើយ បញ្ហាដីហ៊ុយនេះ។តែដោយសារដីកាន់តែហ៊ុយខ្លាំងពេក ទើបពួកគាត់អត់ធ្មត់លែងបានក៏នាំគ្នាចេញមកបិទផ្លូវបែបនេះ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនស្ថាបនាផ្លូវចេញមកដោះស្រាយ។


បន្ទាប់ពីមានការបិទផ្លូវជាតិលេខ៣៣ កំពង់ត្រាចទៅដល់ព្រំទល់ខេត្តកែប ឃើញវត្តមានលោកនាយករដ្ឋបាលសាលាស្រុកកំពង់ត្រាច និងលោកចាន់ថា អភិបាលរងខេត្តកំពត។ជាមួយនោះ ក៏មានតំណាងក្រុមហ៊ុនចិន ដែលម៉ៅការធ្វើផ្លូវចូលរួមសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកំពង់ត្រាច ។
លោកចាន់ថា អភិបាលរងខេត្តកំពត បានឱ្យក្រុមហ៊ុនស្ថាបនាផ្លូវ បាញ់ទឹកស្រោចផ្លូវកំពុងស្ថាបនាឱ្យបាន៦ដងក្នុងមួយថ្ងៃ ចៀសវាងធ្វើឱ្យមានការប៉ះពាល់ ដល់សុខភាពពលរដ្ឋទូទៅ ។ ចំណែកឯខាងក្រុមហ៊ុនក៏យល់ព្រមតាមការស្នើរបស់លោកចាន់ថា អភិបាលរងខេត្តកំពតនេះដែរធ្វើយ៉ាងណា កុំឱ្យមានបញ្ហាកើតឡើងទៀត៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *