ព័ត៌មានសន្តិសុខសង្គម

រកឃើញទំនិញខូចគុណភាព និងផ្ទុកនៅសាធាតុគីមីជាង១៥៥គីឡូក្រាម ត្រូវដហូត

ភ្នំពេញ៖មន្រ្តីជំនាញ ក.ប.ប. បានរកឃើញទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន១៤៤,៨៣គីឡូក្រាមត្រូវបានសមត្ថកិច្ចដកហូត យកទៅកម្ទេចចោល។


មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.បនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃទី១៦ ខែមករានេះថា កម្លាំងជំនាញផ្នែកម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំតាមសាខា រាជធានី-ខេត្ត បានចុះត្រួតពិនិត្យទំនិញកំពុងនឹងចរាចរលក់នៅលើទីផ្សារ។
ក្នុងនោះមានទំនិញខ្លះត្រូវបានធុរជនខិលខូចមួយចំនួនបានបន្លំ ដោយលក់នូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ការដាក់នៅសារធាតុគីមីហាមឃាត់ គ្មានអនាម័យត្រឹមត្រូវ កេងចំណេញគ្រប់បែបយ៉ាងពីអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។


មន្ត្រីដដែលបានបន្តថា រយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីបន្តនូវការការពារសុខុមាលភាពប្រជាពលរដ្ឋ កម្លាំងជំនាញបានត្រួតពិនិត្យលើ មុខទំនិញប្រមាណជាង១០០មុខ ជាម្ហូបអាហារបម្រើឱ្យជីវភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ព្រមទាំងផ្សព្វផ្សាយអប់រំផងដែរ។

ក្នុងប្រតិបត្តិការនោះទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន ១៤៤,៨៣គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូតក្រោយរកឃើញថា មានហានិភ័យនិងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លទ្ធផលនៃការរកឃើញខាងលើគឺធ្វើឡើង ក្នុងខេត្តបន្ទាយមានជ័យ-បាត់ដំបង-កណ្ដាល-កោះកុង-តាកែវ និងខេត្តស្វាយរៀង កាលពីថ្ងៃទី១២-១៥ខែមករានេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *