ព័ត៌មានសន្តិសុខសង្គម

ទ្វារគុកបើកចំហររង់ចាំទទួលក្រុមជនសង្ស័យ ជាង៣០នាក់ដែលបានប្រព្រឹត្តរឿងមួយ

ប៉ៃលិន៖កម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបករណីគ្រឿងញៀន ដោយចាប់ជនសង្ស័យ ជាង៣០នាក់ពាក់ព័ន្ធគ្រឿងញៀន។ការចុះបង្ក្រាបនេះបានធ្វើឡើង នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៧ ខែមករា កន្លងទៅ ។
មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងភ្នែកជំនាញចាប់ខ្លួននោះចំនួន៣២នាក់។ ក្នុងនោះមានស្រីម្នាក់រស់នៅខេត្តព្រៃវែង។ ក្រៅពីនេះអ្នករស់នៅខេត្តប៉ៃលិន២១នាក់ ខេត្តបាត់ដំបង៦នាក់ ខេត្តតាកែវ២នាក់ ខេត្តឧត្តរមានជ័យម្នាក់ និងខេត្តកំពង់ចាមម្នាក់។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារ និងវត្ថុតាងដូចជា- គ្រឿងញៀនប្រភេទម្សៅក្រាម សថ្លា១៩កញ្ចប់- ម៉ូតូ១២គ្រឿង រថយន្ត១គ្រឿង- ប្រាក់ខ្មែរចំនួន ១.៧៧៤.០០០រៀល- ប្រាក់ថៃចំនួន ៣.៩០០បាត- នាឡិកា៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង- ចិញ្ចៀនលោហធាតុពណ៌លឿង២វង់- បារីអេឡិចត្រូនិកចំនួន៣ និងទូរសព្ទចំនួន១៣គ្រឿង ។
ក្រោយពេលឃាត់ខ្លួន និងសាកសួររួចផ្នែកជំនាញបាន កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *