ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អនុញ្ញាតឲ្យថ្នាក់ដឹកនាំស្នងការរងលោកស្រីនាយិកាជំនាញនៃស្នងការដ្ឋាន និងសហការី ជួបជុំសំណេះសំណាល សួរសុខទុក្ខក្រោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំស្នងការរង លោកស្រីនាយការិយាជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ និងសហការី ចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ផ្លែឈើ គោរពជូនពរ ក្រោយឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។

ឆ្លៀតក្នុងឱកាសនោះដែរថ្នាក់ដឹកនាំស្នងការរង រួមលោកស្រីនាយការិយា និងសហការី សូមគោរពជូនពរ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងក្រុមគ្រួសារទទួលបាន សុខភាពល្អ បរិបូរណ៍ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបានជោគជ័យរាលភារៈកិច្ចការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូនជាបន្តបន្ទាប់ ។

លោក ឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ ថ្នាក់ដឹកនាំស្នងការរង លោកស្រីនាយការិយាល័យ រួមទាំងសហការី ទាំងអស់ ឱ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យរាល់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *