ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រារព្ធកិច្ចប្រជុំបូកសរុបសភាពការណ៍ការអនុវត្តតួនាទី ភារកិច្ច និង ធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២៣ ទិសដៅភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឩត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។