Uncategorized

យន្តហោះវៀតណាមរត់ធ្លាក់ចេញពីផ្លូវនៅអាកាសយានដ្ធានក្រុងហូជីមិញចំពេលមានភ្លៀងធ្លាក់

 

​អន្តរជាតិ​៖​យន្ដហោះ​មួយគ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Tan Son Nhat នៅ​ទីក្រុង​ហូជីមិញ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៤​មិថុនា​ឆ្នាំ​២០២០ នៅពេល​ចុះចត​ចំពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​យន្តហោះ​ជើងហោះហើរ​VJ322 នេះ បាន​ហោះ​មក​អាកាសយានដ្ឋាន​នេះ​ពី​កោះ​ភូ​គួ​ក​(Phu Quoc) នៅ​ឯនាយសមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។ នៅពេល​វា​បាន​ចុះ​នៅ​អាកាសយានដ្ឋាន Tan Son Nhat វា​បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ​យន្តហោះ​ចូលទៅ​វាលស្មៅ​មួយ​នៅក្បែរនោះ​។​កម្លាំង​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​នេះ​បាន​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​នេះហើយ​ក្រុម​អ្នកដំណើរ​ត្រូវបាន​នាំ​ចេញពី​យន្តហោះ​នោះ​និង​ដឹក​ទៅ​កន្លែង​សុវត្ថិភាព​។​

​ឧបទ្ទវ​ហេតុនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​នៃ​ជើងហោះហើរ​ជាច្រើន​ទៀត​។​ម​ន្រី្ត​អាកាសយានដ្ឋាន​នេះ បាន​និយាយថា ផ្លូវ​ហោះហើរ​នៅ​អាកាសយាន​ដ្ឋា​នេះ​ត្រូវបាន​បិទ​រហូតដល់​ម៉ោង​៥​ល្ងាច​។​យន្តហោះ​ទាំងអស់ ទាំង​ចុះ​និង​ហោះ​ឡើង​បានទទួល​ផលប៉ះពាល់​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air បានបញ្ជាក់​អំពី​ឧបទ្ទវ​ហេតុនេះ​ដោយនិយាយ​ថា​អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព​និង​ត្រូវបាន​នាំ​ចេញពី​យន្តហោះ​នោះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​ដោយសារ​អាកាសធាតុ​អាក្រក់ ដោយ​ភ្លៀង​ធ្លាក់​និង​ខ្យល់​ខ្លាំង​នៅពេលនោះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *