Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរស២នាក់ស្លាប់នៅស្រុកត្បែងមានជ័យ

 

ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​២​នាក់​ស្លាប់​។​ហេតុ​កា​ណ៏​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​បេ​ចន្លោះ​បង្គោល​គីឡូ​លេខ​១១៣.១១៤​ស្ថិត​ក្នុងភូមិ​គ្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃ​១៤​ខែមិថុនា​ឆ្នាំ​២០២០​។​
​លោក​វរសេនីយ៍ត្រី​ស៊ីន​ស៊ី​ដេ​ត​អធិការ​ង​នគរបាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា​៖​រថយន្ត​ម៉ាក​សាំ​យ៉ុង​១​គ្រឿង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B.A.5352​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញាណ​។​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​ម៉ាក​ទ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៩​ពាក់​ស្លាក់​លេខ​ភ្នំពេញ​១A.F=58.72.​។​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​ទាំង​២​នាក់​នៅនឹងកន្លែង​កើតហេតុ​។​

​ជនរងគ្រោះ​ទាំង​២​នាក់​ឈ្មោះ​ទី​១​ឈ្មោះ​គង់​សំ​អូន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ដូន​ម៉ា​ឃុំ​រក្សាស្រុក​រវៀង​ខេត្តព្រះវិហារ​អ្នកបើក​ម៉ូតូ​ស្លាប់​។​ទី​២​ឈ្មោះ​.​បង​វណ្ណៈ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​នឹង​ស្រុក​ជាមួយគ្នា​ស្លាប់​។​ដោយឡែក​តៃកុង​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​
​បច្ចុប្បន្ន​ទាំង​រថយន្ត​និង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ត្បែងមានជ័យ​ដើម្បី​ស្វែងរក​តៃកុង​រថយន្ត​បង្ក​ដើម្បីឱ្យ​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *