ព័ត៌មានសន្តិសុខសង្គម

ឡានបិទឡូហ្គោសារព័ត៌មាន “RSC” ក្រឡាប់ស្លាប់០២នាក់ របួស០៣នាក់ ចាងហ្វាងបានបដិសេធ

 

ស្ទឹងត្រែង៖រថយន្តទំនើបបិទស្លាកលោហ្គោ អង្គភាពគេហទំព័រសារព័ត៌មាន “រស្មីពន្លឺជាតិហៅកាត់ “RSC”បានក្រឡាប់ពេលកំពុងបើកបរធ្វើឱ្យ២នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះបានកើតឡើង នៅកំណាត់ផ្លូវជាតិលេខ៧ ម្តុំអូរខ្លុងភូមិរាជានុកូល ក្រុង/ខេត្តស្ទឹងត្រែង កាលពីម៉ោងជាង១០យប់ថ្ងៃទី១៥ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នេះ បើកពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើស្រាប់តែផ្ទុះកង់ ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យមនុស្សស្លាប់ភ្លាម២នាក់ និងរបួសធ្ងន់ស្រាល៣នាក់។

ចំណែករថយន្តដែលក្រឡាប់នោះ មុនកើតហេតុម្ចាស់បានយកទៅដាក់បញ្ចាំ។ក្រោយមកអ្នកទទួលបញ្ចាំបានយករថយន្ត បើកចេញពីក្រុងស្ទឹងត្រែងរួមមានទាំងអ្នកដំណើរផងក្នុង គោលបំណងទៅផ្ទះនៅឯភ្នំក្រហម។
ទាក់ទិនការយកស្លាកលោហ្គោ អង្គភាពគេហទំព័រសារព័ត៌មាន “រស្មីពន្លឺជាតិ ហៅកាត់ RSC”មកបិទនោះ លោកលីហូសាន់ ចាងហ្វាងការផ្សាយគេហទំព័រមួយនេះ បានបដិសេដថា មិនបានអនុញាតឱ្យភា្នក់ងារណាម្នាក់ យកលោហ្គោរបស់អង្គភាព ទៅបិទលើមធ្យោបាយធ្វើដំណើរ ឬប្រើប្រាស់ខុសពីវិជ្ជាជីវៈឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *