Uncategorized

ចរន្តអគ្គិសនី បានឆក់កម្មករសំណង់ម្នាក់បណ្ដាលឲ្យស្លាប់

 

​ព្រះសីហនុ​៖​ខ្សែ​ចរន្ត​ភ្លើងអគ្គិសនី​បាន​ឆ្លង​ឆក់​កម្មករសំណង់​ម្នាក់​បណ្តាល​ឱ្យស្លាប់​ក្នុង​ការដ្ឋាន​មួយកន្លែង​នៅ​ក្រុងព្រះសីហនុ​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​ការដ្ឋាន​ផ្ទះល្វែង​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​២​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ឈ្មោះ​វិ​ន​ចិ​ត្តា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​។​ស្នាក់នៅ​បណ្តោះអាសន្ន​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​នៅ​ភូមិ​កែង​តា​សុខ​ឃុំ​កំពង់​ហៅ​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​។​នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ធ្វើ​កោសល្យវិច័យ​រួច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថាៈ​សាកសព​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *