ព័ត៌មានជាតិ

សិក្ខាសាលាវិបស្សនារបស់អគ្គនាយកដ្ឋាននយោបាយ និងយុទ្ធសាស្ត្រ

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញបិទសិក្ខាសាលាសិក្ខាសាលាវិបស្សនារបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ដោយមានការចូលរួម ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ឋសាស្រ្ត លោក លោកស្រីជាមន្ត្រីរាជការក្រោមឱវាទជាច្រើនរូបចូលរួម នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លើកឡើងក្នុងសិក្ខាសាលាឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក.ជ.អ.ច. មានក្រុមការងារបច្ចេកទេសចំនួន០៧ គឺការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជីវៈចម្រុះ ទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ផលិតកម្ម និងការប្រើប្រាស់ដោយចីរភាព និងថាមពលនុយក្លេអ៊ែ ដែលក្រុមការងារនីមួយៗមានសមាសភាពមកពីអន្តរក្រសួងកម្រិតបច្ចេកទេស មានតួនាទីផ្តល់យោបល់ផ្នែកបច្ចេកទេសជូនដល់ ក.ជ.អ.ច. ក្នុងការកសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ទន្ទឹមនេះដែរ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្របានត្រៀមខ្លួនក្នុងការសម្របទៅនឹងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រ ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព តាមរយៈការបង្កើនប្រសិទិ្ធភាព និងយន្តការអនុវត្តឱ្យបានកាន់តែប្រសើរ។ សំដៅធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខុមាលភាពសង្គម និងការរស់នៅប្រកបដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈ២ថ្ងៃ ចាប់តាំងពីថ្ងៃទី២០ ដល់២១ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅចំពោះមុខ វិធីសាស្ត្រ និងមធ្យោបាយអនុវត្តន៍ ហើយផ្តល់ឱកាសឱ្យមន្ត្រីនិងថ្នាក់ដឹកនាំបានជួបពិភាក្សា ផ្តល់យោបល់ និងលើកឡើងនូវកង្វល់នានា ក្នុងការបង្កើន ចំណងមិត្តភាព សាមគ្គីភាព និងការកំសាន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *