ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ពីបទប្រើកាំបិតចាក់ឪពុកបង្កើតស្លាប់ ម្ដាយរងរបួសធ្ងន់

 

ភ្នំពេញ៖ស្ត្រីជាកូនបង្កើតបានប្រើកាំបិតចុងស្រួច ចាក់ឪពុកឱ្យស្លាប់និងម្តាយរងរងរបួសធ្ងន់ ហើយរត់ទៅពួនក្នុងផ្ទះអ្នកជិតខាង ត្រូវសមត្ថកិច្ចចាប់ខ្លួន ពេលនេះបញ្ជូនទៅតុលាការ។អំពើដ៏សាហាវនេះបានកើតឡើងនៅបុរីម៉នដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជាឪពុកដែលស្លាប់ឈ្មោះ លៀងម៉េងលាភ អាយុ៦០ឆ្នាំជាមន្រ្ដីរាជការ និងម្តាយរងរបួសធ្ងន់ឈ្មោះ ឈន មួយហេង អាយុ៥៩ឆ្នាំ។ជនរងគ្រោះស្នាក់នៅបុរីម៉នដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល។ចំណែកកូនស្រីជាជនសង្ស័យឈ្មោះ លៀងហែមវត្តី ហៅ ល័ក្ខ អាយុ៣០ឆ្នាំស្នាក់នៅជាមួយឪពុកម្តាយ ភូមិសង្កាត់ខាងលើ។

មុនកើតហេតុជនសង្ស័យជាកូន បានសុំម្តាយចេញទៅក្រៅតែម្ដាយបានឃាត់កូនមិនឱ្យទៅណាទេ រីឯឪពុកក៏បានជួយឃាត់ដែរ។ពេលនោះកូនស្រីរូបនេះ បានទៅយកកាំបិតមក ចាក់អ្នកមានគុណ បណ្តាលឱ្យឪពុកស្លាប់មួយរំពេច។ចំណែកម្តាយរងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីបង្កអំពើឃាតកម្ម ស្ត្រីសង្ស័យបានរត់ទៅពួនក្នុងផ្ទះអ្នកជិតខាង ត្រូវសមត្ថកិច្ចចាប់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *