Uncategorized

កិច្ចព្រមព្រៀងដែលមានតម្លៃជាង៩៧ប៊ីលានដុល្លារអាមេរិក ត្រូវបានធ្វើឡើងនៅវេទិកាធុរកិច្ចខ្សែក្រវ៉ាត់ និងផ្លូវ

 

មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយថា អ្នកចូលរួមនៃកិច្ចប្រជុំកំពូលធុរកិច្ចនៅវេទិកាខ្សែក្រវាត់ និងផ្លូវ បានឈានដល់កិច្ចព្រមព្រៀងមួយចំនួន ដែលមានតម្លៃសរុប ៩៧,២ប៊ីលានដុល្លារអាម៉េរិក។

លោកបាននិយាយនៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិថា «ក្នុងអំឡុងពេលនេះ តំណាងធុរកិច្ចវេទិកាជាន់ខ្ពស់បានបញ្ចប់កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការដែលមានតម្លៃសរុប ៩៧,២ប៊ីលានដុល្លារអាម៉េរិក»។

វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៧-១៨ ខែតុលា បានប្រមូលផ្តុំអ្នកចូលរួមជាង ៤.០០០នាក់ មកពីជាង ១៤០ប្រទេស។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំងជាភ្ញៀវសំខាន់សម្រាប់វេទិកានោះ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាគំនិតដែលស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីក្នុងឆ្នាំ២០១៣។ គោលដៅរបស់វា គឺដើម្បីពង្រឹងគម្រោងពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិដែលពាក់ព័ន្ធនឹងប្រទេសមួយចំនួនធំ រួមជាមួយនឹងការប្រើប្រាស់ទុនរបស់ចិន និងបរទេស។ ប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន៣០ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *