បាត់ដំបង៖ កាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង២០នាទី នៅចំណុចភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពចុះ ប្រតិបត្តិការ បង្រ្កាបបានករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ថោង ភក្ដី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ទេព ភារក្ស ភេទប្រុស អា យុ២១ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ពុត ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យក និងឆែកឆេរបាន រួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETM INE) ចំនួន ៣០ថង់ ទម្ងន់ ២៨១,៧ ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ចាស់)
-សម្ភារ:សម្រាប់រំលែកច្រកថ្នាំញៀន លក់មួយចំនួន។
នៅពេលនេះនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់៕
(រូបភាពនគរបាលផែន/គ្រឿងញៀន) By kosal!