ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបមិត្តចាស់ ហើយមនុស្សក៏ចាស់តាមហ្នឹងដែរ!

១០ឆ្នាំមកហើយ ដែលខ្ញុំផ្លាស់ចេញពីទឹកដីខេត្តបន្ទាយមានជ័យ ទើបតែថ្ងៃនេះ មានភារកិច្ចបានមកកាន់ទឹកដីអតីតការងារចាស់ភ្លាម ក៏នឹកដល់អនុស្សាវរីយ៍កាលពីមុនជាច្រើន នឹកដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយក៏នឹកឃើញដល់រសជាតិនំបញ្ចុកចំណូលចិត្ត ក្បែររង្វង់មូលស្រីគ្រប់លក្ខណ៍ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏សំដៅទៅរករសជាតិចាស់ ឃើញថានៅឆ្ងាញ់ដូចដើម👍 សំខាន់បានជួបមិត្តចាស់ ហើយមនុស្សក៏ចាស់តាមហ្នឹងដែរ!

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *