Uncategorized

បុរសចិនម្នាក់ជិះម៉ូតូលឿនឡើងលើពំនូកថ្មដួលបោកក្បាលស្លាប់

 

​ភ្នំពេញ​៖​បុរស​ចិន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ឡើង​ពំនូក​ថ្ម​ដួល​បោក​នឹង​ខឿន​ចិញ្ចើមផ្លូវ​បែកក្បាល​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ស្ថិតនៅ​សង្កាត់​បឹង​ធំ​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ជនជាតិ​ចិន​ដោយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ6502​។​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​កំបូល​ចុះ​វាស់វែង​។​បន្ទាប់មក​សព​ដឹក​យកទៅ​តំកល់​នៅ​វត្ត​ទឹកថ្លា​ចំណែក​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ខណ្ឌ​កំបូល​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *