រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អាគារទីបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបងថ្មី ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែកាត់អោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង៕