បន្ទាយមានជ័យ៖រថយន្តមួយគ្រឿង បានដឹកទំនិញលើសចំណុះចេញពីច្រករបៀងចូលមកក្រុងប៉ោយប៉ែត បណ្តាលឱ្យបាក់សាក់ស៊ីជា២កំណាត់។ករណីនេះបានកើតឡើងនៅភូមិដើមចាន់គីរី សង្កាត់អូរឬស្សី.ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកហ៊ីយិនដាយ ផ្លាកលេខបន្ទាយមានជ័យ 2A-8863 បានដឹកទំនិញចេញពីព្រំដែនតាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ចូលមកក្រុងប៉ោយប៉ែត។លុះពេលកំពុងបើកមកដល់ផ្លូវបំបែកជាបួន ក៏បត់បណ្តាលឱ្យរថយន្តនោះបាក់សាក់ស៊ីចំកណ្តាលជា២កំណាត់តែម្តង។
ប្រភពដដែលបានបន្តថា មូលហេតុដែលរថយន្តបាក់ជា២កំណាត់នោះ គឺបណ្តាលមកពីដឹកទំនិញលើសចំណុះ។តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃទេ។ក្រោយមកម្ចាស់បានយករថយន្តផ្សេងនិងម៉ូតូជាច្រើនគ្រឿងមកផ្ទេទំនិងនាំចេញទៅ៕