Uncategorized

រថយន្តធំបើកបុកនិងកិនបុរសម្នាក់អូសជាង៥០ម៉ែត្រស្លាប់ម្នាក់និងរបួសម្នាក់

​ភ្នំពេញ​៖​រថយន្ត​ធំ​ម៉ាក​ហី​ណូ​ប្រភេទ​សណ្ដោង​កុងតឺន័រ​បាន​បើក​បុក​ម៉ូតូ​បណ្ដាលឱ្យ​កិន​បុរស​ម្នាក់​អូស​ជាង​៥០​ម៉ែត្រ​ស្លាប់​និង​បុរស​ម្នាក់ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តាញ​ផ្លូវ​៥០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ ២០២០​។​
​សមត្ថកិច្ច​បានដឹងថា ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​ពាក់​ស្លាក​លេខ ភ្នំពេញ 1HI4409​អ្នកបើកបរ​ឈ្មោះ នី​ម​ឃឿន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ដំណាក់​សង្កែ​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ​រងរបួស​។ ឯ​អ្នករួមដំណើរ​ឈ្មោះ​វ៉ាន់​នី​រិ​ទ្ធ​បញ្ញា​សិ​ដ្ឋ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​ដោយឡែក​ភាគី​រថយន្ត​ម៉ាក​ហី​ណួ​ប្រភេទ​រថយន្ត​សណ្តោង​កុងតឺន័រ ពាក់​ស្លាក​លេខ​ក្រុ​ព្រះសីហនុ​3A0846​អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *