ព័ត៌មានសន្តិសុខសង្គម

រៀបចំនាំស្ត្រី២នាក់ ទៅតុលាការពីបទល្មើសចែកចាយគ្រឿងញៀន

បាត់ដំបង៖កម្លាំងអាវុធហត្ថបានឃាត់ខ្លួនស្ត្រី២នាក់ និងដកហូតគ្រឿងញៀនមួយចំនួន នៅស្ថានីយរថភ្លើង ស្ថិតក្នុងភូមិទួលតាឯក ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា និងរៀបចំនាំខ្លួនទៅតុលាការ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ស្ត្រីទាំង២នាក់នេះឈ្មោះ អែល ចាន់ធី អាយុ៤១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខៀវ សុខលីន អាយុ១៧ឆ្នាំ ។ ទាំង២នាក់នៅក្នុងភូមិ សង្កាត់ខាងលើត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង និងបានដកហូតវត្ថុតាងគ្រឿងញៀនទុកជាប់ខ្លួន។
ប្រភពដដែលបានបន្តថា ស្ត្រី២នាក់នេះជាមុខសញ្ញាជួញដូរគ្រឿងញៀនក្នុងមូលដ្ឋានដែលសមត្ថកិច្ចតាមដានយូរមកហើយ ដែលពួកគេប្រព្រឹត្តក្នុងស្ថានីយរថភ្លើងតែម្ដង។ពេលឃាត់ខ្លួនកម្លាំងបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន៦កញ្ចប់ និងម៉ូតូ១គ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *