Uncategorized

បុរស២នាក់ផឹកស្រវឹងរួចនាំគ្នាទៅដេកលើផ្លូវដែកត្រូវរថភ្លើងកិនដាច់ជើងទាំង២នាក់

 

​ពោធិ៍សាត់ៈ បុរស​ពីរ​នាក់បាន​ដាច់ជើង​ទាំងពីរ និង​បែកក្បាលដោយសាររថភ្លើងកិននៅពេលដែល​ពួកគេ​ទាំងពីរនាក់នាំគ្នា​ផឹកស៊ី​ស្រវឹង ហើយ​ទៅ​ដេក​នៅលើ​ផ្លូវដែក។ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវដែកត្រង់ចំណុច​ស្ទឹង​ដាច់ ស្ថិតនៅ​ភូមិ​អូរ​ចាន់ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់កាលពីយប់ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០។

​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថាៈ ជន​រងរបួស​ទី​១. ឈ្មោះ ភុ​ត ធា អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចាន់ ឃុំ​ស្វាយស ស្រុក​ក្រគរ របួស​បាក់ជើង​ទាំងពីរ និង​បែកក្បាល​។ ដោយឡែក បុរស​ម្នាក់ទៀត ឈ្មោះ រស់ រិ​ទ្ធិ អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ របួស​បាក់ជើង​ទាំងពីរ ។​
ប្រភព​ដដែល បាន​បន្តថាៈ ជន​រងរបួស​ទាំង ពីរ​នាក់ បាន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ។ចំណែក​ក្បាលរថភ្លើង ពុំបាន​ឈប់​ទេ គឺ​បន្តដំណើរ​ទៅ​បាត់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *