ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ និងជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការដែលបម្រើនូវរដ្ឋបាលខេត្តបាត់ដំបង

 

នៅរសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។

បន្ទាប់ពីប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួនឲ្យល្អ និងខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថាការទទួលខុសត្រូវលើការងារគឺពិតជាសំខាន់ណាស់ ហើយ ជាចំណុចចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការប្រកបការងារ ជាស្មារតីមួយ ដែលធ្វើឲ្យការប្រកបការងាររបស់មន្ត្រីរាជការមានប្រសិទ្ធភាព និងចំគោលដៅ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្តទៀតថា មន្ត្រីរាជការទាំងអស់ត្រូវមានស្មារតីមួយ ក្នុងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយគោរពនូវឋានន្តរសក្កិការងារជានិច្ច និង ជួយបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក ដើម្បីឲ្យការផ្ដល់នូវសេវា ក៏ដូចជាការបំពេញនូវកិច្ចការមានភាពល្អប្រសើរ និងជៀសវាងការខ្វះចន្លោះក្នុងការងារ ។

ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្ត្រីរាជការដែលធ្វើបម្រើការងារក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងអស់ ក៏ដូចជាក្នុងនាមជាប្រជាពលរដ្ឋ សូមចូលរួមសហការគ្នាក្នុងការជួយសម្អាតបរិស្ថានទាំងអស់គ្នា ទាំងបរិស្ថានជុំវិញខ្លួនដូចជាបន្ទប់ធ្វើការ ទីធ្លា ក៏ដូចជាបរិស្ថានខាងក្រៅ ឱ្យបានស្អាត និងមានអនាម័យជានិច្ច ដើម្បីសោភ័ណភាពខេត្តបាត់ដំបងយើងឱ្យកាន់តែស្រស់ស្អាត ក៏ដូចជាបរិស្ថានកន្លែងបំពេញការងារកាន់តែល្អផងដែរ ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *