Uncategorized

កម្លាំងនគរបាលចុះបង្ក្រាបទីតាំងមួយកន្លែងឃាត់ខ្លួន៦៥នាក់និងគ្រឿងញៀនមួយចំនួនធំ

 

​ភ្នំពេញ​:​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​យីហោ​ហុកសិប​ប្រាំមួយ​ដឺ​ក្រេ​ផាប​&​ឡោ​ញ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦៥​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​។​ការឃាត់ខ្លួន​ធ្វើឡើង​នៅ​ផ្លូវ​២០៥​កែង​និង​ផ្លូវ​៣៨៤​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ខណ្ឌ​បឹង​កេងកង​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ចន្ទ​ទី​១២​ខែតុលា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ក្នុងការ​ចុះបង្ក្រាប​ទីតាំង​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៦៥​នាក់ ស្រី​២១​នាក់​ប្រុស​៤៤​នាក់​និង​ថ្នាំញៀន​រួមទាំង​ម៉ូតូ​រថយន្ត​មួយចំនួនទៀត​។​ក្នុង​នោះគេ​សង្កេតឃើញ​មាន​ជនជាតិខ្មែរ​មួយចំនួន​និង​ជន​ជាតិចិន​មួយចំនួន​។​ចំពោះ​ករណីនេះ​សមត្ថកិច្ច​នៅ​ស្រាវ​ស្រាវ​និង​ពិនិត្យ​រាប់​ថ្នាំញៀន​បន្តទៀត​នៅ​ថ្ងៃ​បន្ទាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុ​តាំង​ត្រូវបាន​បញ្ជូន​តាម​រថយន្ត​ក្រុង​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ​ចាត់​ការណ៍​តាម​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *