ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០លោកស៊ូ សិរីអភិបាលរងខេត្ត និងជាប្រធានគណៈការិយាល័យទំនាក់ទំនងព្រំដែនBLOនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ។លោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការការិយាល័យទំនាក់ទំនងព្រំដែនBLOកំពង់ស្រឡៅស្រុកឆែបខេត្តព្រះវិហារ។
ពិធីនេះដោយមានការចូលរួមពីស្នងការរងទទួលផែនគ្រឿងញៀនមេបញ្ជាការវរការពារព្រំដែនលេខ១០៥ អភិបាលរងស្រុកឆែប មន្ត្រីពាក់ព័ន្ធនិងកម្លាំងជាច្រើនរូបនៅស្នាក់ការការិយាល័យទំនាក់ទំនងព្រំដែន ស្ថិតឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
មានប្រសាសន៍នាឱកាសនោះដែរលោកស៊ូសិរីបានណែនាំដល់កងម្លាំងនិងមន្ត្រីពាក់ព័ន្ធត្រូវខិតខំសហការគ្នាឱ្យបានជិតស្និតជាមួយការិយាល័យទំនាក់ទំនងព្រំដែននៃប្រទេសជិតខាងក្នុងការផ្តល់ព័ត៌មានគ្នាលើការងារបង្ក្រាបបទល្មើសនានាតាមបណ្តោយព្រំដែន ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន ដែលត្រូវចាត់វិធានយ៉ាងតឹងរ៉ឹងបំផុតស្របតាមគោលការណ៍និងនិតិវីធីនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ការិយាល័យទំនាក់ទំនងព្រំដែនBLOកំពង់ស្រឡៅស្រុកឆែបខេត្តព្រះវិហារត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដោយយោងសេចក្តី សម្រេច លេខ ០១១/១៩សសរ.អ.ជ.ប.គ.ញចុះថ្ងៃ១១ខែកក្ដដាឆ្នាំ២០១៩ របស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្តីការបង្កើតការិយាល័យទំនាក់ទំនងព្រំដែនBLO៕