ព័ត៌មានជាតិ

អភិបាលខេត្តចូលរួមសោកស្ដាយ ករណីគ្រោះថ្នាក់ធម្មជាតិបង្កប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ

កំពង់ចាម៖រសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។រួមអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ។

ថ្នាក់ដឹកនាំបានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកកំណោយរបស់ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់។គ្រោះធម្មជាតិប៉ះពាល់លំនៅដ្ឋាន នៅស្រុកស្ទឹងត្រង់ ក្នុងឃុំព្រែកកក់ ចំនួន៥៧ គ្រួសារ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការសាកសួរសុខទក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

ឯកឧត្តម អភិបាលខេត្តក៏បានចូលរួមសោកស្តាយនូវហេតុការណ៍ដ៏អាក្រក់នេះ និងបានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំស្តារ និងរៀបចំលំនៅដ្ឋានរបស់ខ្លួនឱ្យបានសមឡើងវិញ ហើយឯកឧត្តមក៏បានចាត់ក្រុមការងារចុះជួយមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចុះជួយបងប្អូនយើងផងដែរ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *