ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចដេញចាប់បានជនសង្ស័យ០៣នាក់ នាំគ្នាចេញលួចម៉ូតូ

ភ្នំពេញ៖ក្រុមជនសង្ស័យនាំគ្នាចេញលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ដេញតាមចាប់បាន៣នាក់ នៅតាមផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ ខែមីនា។
សមត្ថកិច្ចបានឱ្យដឹងថា មុនចាប់ខ្លួនផ្នែកជំនាញបានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាក វីវ៉ាគ្មានផ្លាកលេខ ឌុបគ្នាចុះពីលើស្ពានជ្រោយចង្វារយ៉ាងលឿន។ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ដើម្បីសាកសួរ។តែក្រុមជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួន ទើបសមត្ថកិច្ចដេញតាមចាប់បានតែម្តង។
ពេលសាកសួរជនសង្ស័យទាំង៣នាក់ឆ្លើយថា ពួកគេបាននាំគ្នាជិះម៉ូតូពីច្បារអំពៅទៅរកកាច់កម៉ូតូ តែត្រូវសមត្ថកិច្ចដេញចាប់បាន។ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *