ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុកបង្គោលភ្លើង ដួលបោកក្បាលស្លាប់មួយរំពេច

បន្ទាយមានជ័យ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង។
ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណកាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែមីនា។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ហាន ហង់ អាយុ២៩ឆ្នាំ នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មុនកើតហេតុគេឃើញបុរសខាងលើបានបើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1BL.3349 ពីលិចទៅកើតក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើម៉ូតូក៏បានបុកបង្គោលភ្លើងក្បែរចិញ្ចើមផ្លូវបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមតែម្តង។រីឯម៉ូតូខូចខាតស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលក្រុងសិរីសោភ័ណបានចុះមកពិនិត្យនិងដឹកសពទៅតម្កល់នៅវត្តចមសន្ធាវាស ហៅវត្តស្វាយចាស់ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *