ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកស្រាបៀរគ្រុឌ បុកម៉ូតូធ្វើឲ្យក្មេងម្នាក់ស្លាប់ ម្នាក់ទៀតរួមរបួស

ស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស្រាបៀរគ្រុឌ បុកម៉ូតូក្មេងជិះឌុបគ្នាពេញទំហឹងបោកផ្ទប់ហ្នឹងគម្របលូ បណ្តាលឱ្យក្មេងម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។
ហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើង ស្ថិតនៅភូមិថ្មលាតសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ។ ប្រភពកន្លែងកើតហេតុបានឱ្យដឹងថា តាមកាមេរ៉ាសុវត្ថិភាពបង្ហាញឃើញរថយន្តធំដឹកស្រាបៀរគ្រុឌកំពុងបើកពីត្បូងទៅជើង។ចំណែកម៉ូតូក្មេងប្រុស២នាក់ឌុបគ្នាពីលិចទៅកើតដោយឆ្លងកាត់ផ្លូវខ្វែង។
មកដល់កន្លែងខាងលើរថយន្តបានបុកម៉ូតូរួចគាបជាប់ក្រោមរថយន្តនោះហើយអូសចម្ងាយជាច្រើនម៉ែត្រ បណ្ដាលឱ្យក្មេងអាយុជាង១០ក្មេងម្នាក់ជាកូនអ្នកលក់គុយទាវពោះគោ នៅក្បែរសួនច្បារភូមិព្រែកក្រុងស្ទឹងត្រែងបានស្លាប់។ រីឯក្មេងរួមដំណើរតាមម៉ូតូនេះរងរបួស។
ក្រោយកើតហេតុផ្នែកនគរបាលចរាចរណ៍ បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *