ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ រឿងវាយស្ត្រីម្នាក់ឲ្យរងរបួសទៅតុលាការ

ស្វាយរៀង៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើអំពើហិង្សាលើស្ត្រីម្នាក់បណ្ដាលឱ្យរងរបួសនិងត្រៀមបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១០ ខែមករា។បុរសត្រូវចាប់ខ្លួននោះឈ្មោះស៊ឹមពន្លឺ អាយុ២៩ឆ្នាំ នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។ចំណែកស្ត្រីរងគ្រោះឈ្មោះអាត បូផា អាយុ៤៣ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។
បន្ទាប់ពីកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះនាំខ្លួនជនសង្ស័យយកទៅសាកសួរ។នៅចំពោះមុខសមត្ថកិច្ចបុរសរូបនោះបានឆ្លើយថា ដោយសារកន្លងមកធ្លាប់មានគំនុំនឹងគ្នាទើបថ្ងៃនេះក៏ផ្ទុះហិង្សាខ្លួនបានយកចបជីកវាយទៅលើស្ត្រីរងគ្រោះឱ្យរងរបួសពិតប្រាកដមែន។
ក្រោយមកស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។រីឯជនសង្ស័យសមត្ថកិច្ចបានបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *