Uncategorized

បុរសម្នាក់ស្រវឹងស្រាបើករថយន្តជ្រុលធ្លាក់ផ្លូវក្រឡាប់រងរបួសធ្ងន់

 

​កំពង់ស្ពឺ​:​បុរស​ម្នាក់​បើករថយន្ត​លឿន​ក្នុងស្ថានភាព​ស្រវឹង​បណ្តាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​និង​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូ​ជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤.១៥​ស្ថិត​ក្នុងភូមិ​អូរ​គគីរ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​មាន​បុរស​ម្នាក់​ឈ្មោះ​ធា​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​បើករថយន្ត​ម៉ាក​ហី​យ៉ាន់​ដាយ​ពណ៌​ស​អត់​ស្លាក​លេខ​(​ប្រភេទ​បែន​ដឹក​ដី​)​ក្នុង​ល្បឿន​លឿន​ដោយ​ស្ថានភាព​ស្រវឹង​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ក៏បាន​បុក​បង្គោល​ចំណាំងផ្លាត​អស់​ចំនួន​៣​ដើម​រួច​ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្តាលឱ្យ​អ្នកបើករថយន្ត​រងរ​បួស​ធ្ងន់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *