Uncategorized

ធ្វើពិធីក្រុងពាលីសាងសង់រូបសំណាកឆ្នាំងនិងសួនច្បារក្នុងខេត្តកំពង់ឆ្នាំង

 

​កំពង់ឆ្នាំង​៖​​រដ្ឋបាលខេត្ត​កំពង់ឆ្នាំងកាលពីព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​បានរៀបចំ​ពិធី​ក្រុង​ពាលី​សាងសង់សួនច្បារនិងរូបសំណាកឆ្នាំងនៅតាមផ្លូវជាតិលេខ៥​ត្រង់ចំណុចផ្លូវបំបែកវាងទីប្រជុំជនខេត្តស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ជ្រៃ​បាក់ស្រុក​រលាប្អៀរខេត្តកំពង់ឆ្នាំង ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី។លោក ឈឹម ផល្លា ប្រធាន​នាយក​ដ្ខា​ន គម្រោង​ផ្លូវថ្នល់ និង​ជា​តំណាង​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។លោក​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព តំណាង​ក្រុមហ៊ុន និង​វិស្វករ​ជប៉ុន ថ្នាក់ដឹកនាំ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ជាច្រើន​នាក់ ។​

​ក្នុងឱកាស​នោះ លោ ឈួ ច័ន្ទ​ឌឿ​ន បាន​ថ្លែងថាៈ ការស្ថាបនា​រូបសំណាក​ឆ្នាំង ដែល​គ្រោង​សាងសង់ មាន​កម្ពស់ ១៤ ម៉ែត្រ រួមទាំង​ជើង​ទម្រ​រំលេច​ដោយ​ក្បូរ​ក្បាច់រចនា តាម​ក្បួនខ្នាត​ស្ថាបត្យកម្ម ត្រឹមត្រូវ និង​មាន​សួនច្បារ ព័ទ្ធជុំវិញ ។​នេះ​ក៏​ជា​រូបសំណាក​ទី​២ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ បន្ទាប់ពី​រូបសំណាក ព្រះ​គោ ព្រះ​កែវ នៅ​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ។​

​លោក​បាន​មានប្រសាសន៍​បន្តថាៈ ការសាងសង់​រូប​ឆ្នាំង ដើម្បី​ជា​តំណាង​សម្គាល់ ពី​និមិត្តរូប​សម្រាប់​ខេត្ត ដែលជា​ស្នាដៃ​ខ្មែរ បន្សល់ទុក​តាំងពី យូរលង់​ណាស់​មកហើយ និង​កែលម្អ​សោភ័ណភាព តាម​ដងផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ទា​ក់​ទាញ​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ទៅ​ខេត្ត​ផ្សេងទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *